NASA៖ អង្គការអវកាស NASA បានប្រកាសឲ្យដឹងពីដំណឹងល្អមួយបានសិក្សា និងស្រាវជ្រាវ
អស់ជាងមួយទសវត្សរ៍មកនេះ បានលេចចេញជាពន្លឺខ្លះៗហើយ ដោយជីវិតនៅលើភពអង្គារ ទំនងជាធ្លាប់កើតមានពិតមែន។
NASA បានបញ្ជាក់ថា ភពអង្គារកាលពីដើម អាចមានលក្ខណៈជាច្រើនស្រដៀងនឹងផែនដី ដូចជាមានទឹកហូរនៅលើផ្ទៃភព បរិយាកាសក្រាស់ ដែលអាចរក្សាកម្តៅសមរម្យ និងមួយទៀត គឺអាចមានជីវិតសត្វ ឬរុក្ខជាតិរស់នៅផងដែរ។
តម្រុយថ្មីនេះបានបង្ហាញ ក្រោយពេលយានរុករកទីបីឈ្មោះ Curiosity បានបញ្ជូនដល់ភពអង្គារ កាលពីខែកក្កដា ឆ្នាំ២០១២ ដោយបានរកឃើញសារធាតុមេតានរាវ ធ្លាយចេញពីផ្ទៃភពក្រហមមួយនេះ ដែលបង្កឲ្យមានសង្ស័យពីវត្តមាននៃជីវិតរស់នៅលើភពនេះ កាលពីអតីតកាល ព្រោះសារធាតុ ប្រភេទនេះ វាអាចកើតចេញតែពី កាកសំណល់នៃជីវិត ដែលកប់ទុករាប់រយលានឆ្នាំប៉ុណ្ណោះ ។
លោកបណ្ឌិត Paul Mahaffy របស់ ណាសា បាននិយាយថា “អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ការលេចឡើងនូវ ជាតិមេតានទាំងនេះ ដែលមិនឈប់ឈរ ហើយបន្តចេញមកថែមទៀត ។ ពួកវាមានវត្តមានពិតប្រាកដ។ នៅពេល នេះ យើងអាចពិតជាមិនអាចប្រាប់អ្វីច្រើននោះទេ ប៉ុន្តែ តម្រុយទាំងនេះគឺជារឿងសម្ងាត់។ ដូច្នេះយើងត្រូវតែតាំងចិត្ត ឲ្យទូលាយ ដើម្បីរង់ចាំ” ។
លោក Paul បន្តទៀតថា “យើងមិនចង់ឱ្យលុបបំបាត់ការអ្វីនោះទេ, ហើយសក្តានុពលរបស់វា អាចបង្ហាញថា ជីវិត ឬ ភស្តុតាង នៃមេតានពីអតីតកាល អាចត្រូវបានកប់ទុក ដែលអាចបង្ហាញ ពីជីវិតកាលពីអតីតកាលនោះ ។ “ប៉ុន្តែវាជា ការគួរឱ្យចាប់អារម្មណ៍ បើយើងគិតអំពី មូលហេតុអ្វីបានជាជីវិតទាំងនោះកើតមានហើយ រួចបាត់បង់ទៅវិញ”៕
មតិយោបល់