ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តលឿន បុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូន ក្រឡាប់ផ្ងារជើង បណ្តាលឲ្យស្លាប់តៃកុង

កំពង់ធំ: កាលពីវេលាម៉ោងប្រមាណ២២និង១៥នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តម៉ាក RX300 មួយគ្រឿង បើកបរក្នុងល្បឿយ៉ាងលឿនបានរេចង្កូតទៅបុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូន ក្រឡាប់ផ្ងារជើង បណ្តាលឲ្យស្លាប់អ្នកបើកបរនៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរគ្មានរងរបួស ស្ថិតនៅក្នុងភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AU-2456 បើកបរដោយឈ្មោះ លន់ សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ​ចំណែកអ្នករួមដំណើរជាមួយមិនស្គាល់ឈ្មោះ ភេទប្រុសគ្មានរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់