ព័ត៌មានជាតិ

រន្ធត់គ្រប់គ្នា! រថយន្តធុនធំ ដឹកថ្មម៉ាតឡើងទួលមិនរួច រអិលថយក្រោយ បុកផ្ទះអ្នកទំនិញ បណ្តាលឲ្យរងការខូចខាត

ត្បូងឃ្មុំ: នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តសណ្តោងដឹកថ្មម៉ាត បើកបរឡើងទីទួលមិនរួច ស្រាប់តែរថយន្ត បានរអិលថយក្រោយ បុកចូលផ្ទះអ្នកលក់ទំនិញមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យមើលផងដែរ ៕

មតិយោបល់