ព័ត៌មានជាតិ

រថយន្តដឹកដីបើកលឿនខ្វះការប្រុងប្រយ័ត្ន រេឡើងខឿនទ្រូងផ្លូវបុកសសរគ្រឹះទៅមុខលែងរួច

ភ្នំពេញៈ រថយន្ត ដឹកដីពេញបើកលឿនខ្វះការប្រុងប្រយ័ត្ន រេឡើងខឿនទ្រូងផ្លូវបុកសសរគ្រឹះរបើកទៅមុខលែងរួច។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ចំណុចទល់មុខរណ្តៅដីតាកៅក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តដែលបង្កឡើងដោយខ្លួនឯងនេះម៉ាក មីសស៊ុយប៊ីស៊ី ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3328 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា រថយន្តខាងលើបានបើកតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុបានគេចរថយន្តមួយគ្រឿង ក៏ជ្រុលទៅឡើងខឿនទ្រូងផ្លូវបុកគ្រឹះមួយដើម បណ្តាលឲ្យរបើកកល់ទ្រូងរថយន្តទៅមុខលែងរួច។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ រួចទាក់ទង ជំនាញខណ្ឌយករថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីដោះស្រាយជាក្រោយ៕

មតិយោបល់