ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ FCC បានឲ្យដឹងថា នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានទទួលការណែនាំពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដឹកនាំដោយលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា និងមានការចូលរួមសហការពីមន្ត្រីនគរបាល នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់ក្លាសេ ០១កន្លែង ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជាលទ្ធផល មន្ត្រីជំនាញ មិនបានរកឃើញភាពមិនប្រក្រតីឡើយ ហើយផលិតផលសាច់ក្លាសេទាំងនោះ អាចចរាចរលើទីផ្សារបានធម្មតា។ អគ្គនាយកដ្ឋា ក.ប.ប. សូមធ្វើការថ្លែងអំណរគុណជ្រាលជ្រៅចំពោះកិច្ចសហការល្អ រវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់ធុរកិច្ចជនផងដែរ៕



មតិយោបល់