កំពង់ចាមៈ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង៥០នាទី មានករណីអគ្គិភ័យមួយកើតឡើង ឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន បង្កឲ្យមានការភ្ញាក់ផ្អើល នៅត្រង់ចំណុចភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ម្ចាស់ផ្ទះឈ្មោះ សួរ ម៉េង អាយុ៤៩ឆ្នាំ ភេទប្រុស និង ប្រពន្ធឈ្មោះ លី សុភា អាយុ៤៧ឆ្នាំ ។ អគ្គិភ័យឆេះ បណ្ដាលឱ្យបាត់បង់ និងខូចខាតសម្ភារ:មានដូចជា៖ ផ្ទះមានទំហំ ៦ x ១៣ ម៉ែត្រ, បាត់បង់ប្រាក់រៀលចំនួន ២០លានរៀល,ម៉ូតូ ០១គ្រឿង, សម្ភារៈនិងឯកសារមួយចំនួនទៀត ។ អគ្គិភ័យនេះមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋក្បែរនោះឡើយ។
មូលហេតុ៖ បណ្ដាមកពីការឆ្លងចរន្តអគ្គិសនី ។
កម្លាំងសមត្ថកិច្ចបានពន្លត់អគ្គិភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់០១រថយន្ត រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ៕
មតិយោបល់