ព័ត៌មានជាតិ

ចាប់ខ្លួនឪពុកចុង ករណីគំរាមនិងចាប់រំលោភកូនស្រីចុង រហូតមានផ្ទៃពោះ ៧ខែ

កណ្ដាល ៖ សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ចាប់ខ្លួនបុរសម្នាក់ជាឪពុកចុង បញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ នៅថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីឪពុកចុងរូបនោះ បានគំរាមស.ម្លាប់ និងចាប់រំ.លោភកូនស្រីចុង បានសម្រេចជាច្រើនលើក រហូតនាងមានផ្ទៃពោះ៧ខែ ទើបបែកការណ៍ ម្ដាយជនរងគ្រោះ ប្ដឹងប៉ូលិស ឱ្យចាប់ខ្លួនជនសង្ស័យ។

សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ការឃាត់ខ្លួនជនរូបសង្ស័យនេះ បានធ្វើឡើងនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

ជនសង្ស័យឈ្មោះ ឡាំ លួត ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ត្រូវជាឪពុកចុង ។ រីឯជនរងគ្រោះអាយុ​១៦ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ មានផ្ទៃពោះចំនួន៧ខែ ត្រូវជាកូនចុង ។

រយៈពេល១០ឆ្នាំ មកហើយឪពុកបង្តើតជនរងគ្រោះ បានបាត់បង់ជីវិត ហើយក្រោយមក ម្តាយជនរងគ្រោះ ឈ្មោះ ជា សុខលី បានយកប្តីក្រោយមួយទៀត ឈ្មោះ ឡាំ លួត ដែលជាជនសង្ស័យ និងរស់នៅលើដំបូលផ្ទះតែមួយ មានកូនក្រោយ ២នាក់ ។ លុះដល់ថ្ងៃទីមិនចាំ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៤និង០០ នាទី ជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់លើផ្ទះ ស្រាប់តែឪពុកចុងខ្លួនឈ្មោះ ឡាំ លួត បានចូលមកក្នុងបន្ទប់ជនរងគ្រោះ ហើយឈ្មោះ ឡាំ លួត បានប្រលះឡេវអាវជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏ភ្ញាក់ដឹងខ្លួន ឈ្មោះ ឡាំ លួត បានយកដៃខ្ទុបមាត់ជនរងគ្រោះ និងបាននិយាយគំ.រាមថា បើសិនហ៊ានស្រែក អញនឹងស.ម្លាប់ម៉ែអ្ហែងចោល ។ ឮដូច្នេះ ជនរងគ្រោះមិនហ៊ានស្រែកទេ ហើយឈ្មោះ ឡាំ លួត បានរំ.លោភសេព.សន្ថវៈជនរងគ្រោះ រហូតដល់បានសម្រេច ។

ចំណែកជនរងគ្រោះ មិនហ៊ាននិយាយប្រាប់ម្តាយខ្លួនទេ ។ រំលងបានរយៈពេលប្រហែលកន្លះខែក្រោយមក ពេលយប់ ឈ្មោះ ឡាំ លួត បានចូលទៅក្នុងបន្ទប់ជនរងគ្រោះ ចាប់រំ.លោភជនរងគ្រោះបានម្តងទៀត ដោយគំ.រាមថាស.ម្លាប់ដដែល និងក្រោយមកទៀតឈ្មោះ ឡាំ លួត បានចាប់រំ.លោភជនរងគ្រោះបានបន្តទៀត សរុបចំនួន៤លើក ។

ដល់ថ្ងៃទី១០ មករា ២០២២ឈ្មោះ ជា សុលី ជាម្តាយ ដោយឃើញជនរងគ្រោះពោះធំ ប្លែកខុសពីធម្មតា ម្តាយជនរងគ្រោះឈ្មោះ ជា សុខលី ។ បានយកជនរងគ្រោះ ទៅពិនិត្យពោះ នៅមណ្ឌលសុខភាព ឃុំព្រែកតាមាក់ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះមានផ្ទៃពោះរយៈពេល៧ខែមកហើយ។ ខណៈនោះម្ដាយជនរងគ្រោះ បានសួរនាំទើបដឹងរឿង ក៏ប្ដឹងប៉ូលិសឱ្យចាប់ខ្លួនជនសង្ស័យ៕

មតិយោបល់