ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសវ័យ៤៦ឆ្នាំម្នាក់ ដើររអិលជើងធ្លាក់ចូលក្នុងទឹក បណ្តាលឲ្យលង់ស្លាប់

ស្វាយរៀង: នៅម៉ោង៤និង៣៦នាទីទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានករណីប្រទះឃើញបុរសម្នាក់ ស្រវឹងស្រាជោកជាំ បានរអិលជើងធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ បង្កឲ្យមានការភ្ញក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

សពជនរងគ្រោះឈ្មោះ អ៊ុយ យ៉ិន អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃ្លឿ ឃុំត្បែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ មិនមែនជាអំពើឃាតកម្មនោះឡើយ ហើយសពបានប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់