ស្ទឹងត្រែង: អាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការចាប់រថយន្តវីហ្គោដឹកឈើកកោះ និងសុក្រំមួយគ្រឿង ដោយបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ម្សិលម៉ិញនេះ។
រថយន្តដឹកឈើខាងលើ ត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ និងចាប់បានកាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចជិតស្ពានអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ចំពោះរថយន្តដែលអាវុធហត្ថចាប់ បាននោះម៉ាកវីហ្គោ ពណ៌ត្រេអ៊ី ពាក់ស្លាក់លេខខេមរភូមិន្ទ 2-8577 ។ រថយន្តនោះ បានដឹកឈើសន្លឹកប្រភេទកកោះចំនួន១០ សន្លឹក និងប្រភេទឈើសុក្រំ បោសមូលធ្វើជាកៅអីតុក្តា ចំនួន៦គ្រាប់។
បច្ចុប្បន្ន រថយន្តដឹកឈើខាងលើ ត្រូវបានរដ្ឋបាលព្រៃឈើអូសយកទៅរក្សាទុក ក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួចរាល់ហើយ៕
មតិយោបល់