ព័ត៌មានជាតិ

រថយន្តបុករះម៉ូតូ៥គ្រឿង និងផាស្អាប់២គ្រឿងខ្ទេច បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើយដោយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បុករះម៉ូតូ៥គ្រឿង និងផាស្អាប់២គ្រឿង បណ្តាលឲ្យស្រី្តម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ កើតហេតុកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ទីតាំស្ថិតនៅតាមបណ្តោយផ្លូវ១០១៩ ក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ភាគីទាំងអស់ធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង ដោយស្ថានភាពនៅតាមបណ្តោយផ្លូវខាងលើ មានការស្ទះចរាចរណ៍បន្តិចបន្តួច និងមានស្តុបផង ទើបម៉ូតូនិងផាស្អាប់រងគ្រោះទាំងអស់ បានបន្ថយល្បឿនឈប់ទាំងអស់គ្នា ស្របពេលនោះក៏រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាឃ្លុប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-2720 មកបុករះពីក្រោយ បណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿងម្ចាស់របួសធ្ងន់ ចំណែក៤គ្រឿងទៀត ខូចខាតបន្តិចបន្តូចមិនចង់វែងឆ្ងាយកជិះចេញអស់ទៅ និងផាស្អាប់២គ្រឿង រងលារខូចខាតយ៉ាងដំណំ នៅរង់ចាំការដោះស្រាយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងយករក្សាទុករង់ចាំការដោះស្រាយបន្ត តាមនីតិវិធីច្បាប់ ៕

មតិយោបល់