ព័ត៌មានជាតិ

ស្ថានការណ៍អាកាសយានដ្ឋានអន្តរជាតិកាប៊ុលមានភាពច្របូកច្របល់ ខណៈដែលហ្វូងមនុស្សកំពុងព្យាយាមសម្រុកចូល

សារព័ត៌មាន Sputnik បានរាយការណ៍ពីទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលជើងហោះហើរជម្លៀសប្រជាជននៅតែបន្តសម្រាប់ជនបរទេស និងជនជាតិអាហ្វហ្គានីស្ថានដែលកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសនោះ បន្ទាប់ពីក្រុមតាលីបង់កាន់កាប់។

អាកាសយានដ្ឋានអន្តរជាតិកាប៊ុលមានភាពច្របូកច្របល់ ខណៈដែលមនុស្សកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីចូលទៅក្នុងអាកាសយានដ្ឋាននេះតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យរបស់ក្រុមតាលីបង់ និងលោកខាងលិច ហើយឡើងទៅលើយន្តហោះមួយនៃជើងហោះហើរដែលជម្លៀសនោះ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការដកកងទ័ពអាមេរិក ខណៈដែលមិនជម្លៀសពលរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុលកាលកាលពីថ្ងៃទី១៥ ខែសីហា។ បើទោះបីជារដ្ឋបាលលោក បៃដិន បានកំណត់យកថ្ងៃទី៣១ ខែសីហា ជាថ្ងៃផុតកំណត់ដើម្បីជម្លៀសពលរដ្ឋអាមេរិកទាំងអស់ក៏ដោយ ក៏មន្រ្តីអាមេរិកខ្លះសារភាពថា ប្រទេសនេះនៅតែជួបការលំបាកដើម្បីសម្រេចបានតាមកាលបរិច្ឆេទកំណត់៕

មតិយោបល់