កម្លាំងទាហានរាប់ពាន់នាក់ប្រចាំ នៅតំបន់ភាគខាងត្បូងប្រទេសរុស្ស៊ីបាន ចាប់ផ្ដើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនា ថ្ងៃទី១៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែតុលា ស្ថិតក្នុងតំបន់ Kamhud និង Alagyaz ស្ថិតក្នុងសាធារណរដ្ឋអាមឺ នៀរ ។
នៅក្នុងការធ្វើសមយុទ្ធនោះមាន ក្រុមជំនួយដល់ទៅ៣ពាន់នាក់សម្រាប់ ផ្ដល់សេវាកម្មជាបន្ទាន់ដល់៥០រយកង ពលតូចរុស្ស៊ី និងយន្ដហោះចម្បាំងនៅ ក្នុងទីតាំងទ័ពអាកាសអ៊ីរីប៊ូនី ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបាន ផ្សាយថា គោលដៅនៃការធ្វើសមយុទ្ធ លើកនេះជាការត្រៀមលក្ខណៈធ្វើ សង្គ្រាមរបស់កម្លាំងទាហានប្រចាំនៅ តំបន់ភាគខាងត្បូង ។ កម្លាំងទាហាន រុស្ស៊ី នឹងអនុវត្ដន៍យុទ្ធសាស្ដ្រធ្វើសង្គ្រាម ផ្លូវឆ្ងាយដែលមានដល់ទៅ១ពាន់គីឡូ ម៉ែត្រជាមួយឧបករណ៍ធ្វើសង្គ្រាមទំនើបៗ ក្នុងនោះមានរថក្រោះ រថពាសដែក យន្ដ ហោះចម្បាំងជាដើម ។
កម្រិតនៃការធ្វើសមយុទ្ធនៅតំបន់ ភាគខាងត្បូងរុស្ស៊ីកើនឡើងរហូតដល់ ៤,៥ដងនៅក្នុងឆ្នាំ២០១៤នេះ ក្នុងការ បង្កើនស្មារតីត្រៀមលក្ខណៈធ្វើសង្គ្រាម ជាប់ជានិច្ចរបស់កម្លាំងទាហាន ។
ចាប់តាំងពីប្រធានាធិបតីពូទីន ឡើង កាន់តំណែងរហូតមកដល់ពេលនេះ លោកបានពង្រឹងកម្លាំងទាហានឱ្យកាន់ តែមានសមត្ថភាពខ្ពស់សមតាមបំណង ដែលលោកចង់បានគឺប្រទេសមហា អំណាចចាំបាច់ត្រូវតែមានកម្លាំង ទាហានរឹងមាំ និងត្រៀមលក្ខណៈធ្វើ សង្គ្រាមជានិច្ច ។ កន្លងមក លោកពូទីន ក៏បានជំរុញឱ្យមានការធ្វើសមយុទ្ធដែល ត្រួតពិនិត្យដោយលោកផ្ទាល់ជាទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពី របបសហភាពសូវៀតបានដួលរលំ។ ការធ្វើសមយុទ្ធទាំងនោះដើម្បីឱ្យទាហាន កុំភ្លេចខ្លួនចំពោះសត្រូវដែលនៅខាង មុខ៕
មតិយោបល់