ព័ត៌មានជាតិ

សង្ស័យរថយន្តបើកគៀបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលជិះម៉ូតូ ដួលខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្ស ០១ នាក់ប្រុស របួសធ្ងន់ កើតហេតុកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង៥០ នាទី នៅចំនុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៨-១៩
ភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

តាមប្រភពព័ត៌មាននៅពេលកើតហេតុខាងលើ មានម៉ូតូ១គ្រឿង ម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ-3445 (ទិសដៅភ្នំពេញអ្នកលឿង)
អ្នកបើកបរ ឈ្មោះ សាន ជូឡុង ភេទប្រុស អាយុ ២១ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ពេលបើកមកដល់កន្លែងកើតហេតុ បានដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យបោកក្បាលនៅលើថ្នល់ ស្លាប់នៅកន្លែង(តាមប្រជាពលរដ្ឋថាសង្ស័យមានរថយន្តគារ) ។
ក្រោយកើតហេតុសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់