ព័ត៌មានជាតិ

ទឹកស្ទឹងព្រែកត្នោតកំពុងគំរាមកំហែងប្រជាពលរដ្ឋយ៉ាងខ្លាំង

ភ្នំពេញៈយោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថានៅវេលាម៉ោង៥និង១៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ទឹកស្ទឹងព្រែកត្នោត បាននិងកំពុងគំរាមកំហែងហូរកាត់ទំនប់នៅសង្កាត់ទៀន ខណ្ឌដង្កោ ។
សូមបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទៀន គង់នយស្ពានថ្ម រលួស និងព្រែកកំពឹស ត្រូវត្រៀមលក្ខណៈការពារសុវត្ថិភាពអោយបានខ្ពស់ និងត្រៀមជន្លៀសទៅទីទូលសុវត្ថិភាពក្នុងករណីកើតឡើងទឹកជំនន់ជាយថាហេតុ៕

 

មតិយោបល់