ព័ត៌មានជាតិ

គួរឲ្យសង្វែគណាស់! មន្ត្រីប៉ូលិស ឈរសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ទាំងថ្ងៃក្ដៅចែស

ភ្នំពេញ: គួរឲ្យអាណិតណាស់ មន្ត្រីប៉ូលិសម្នាក់ ឈរសម្រួលចរាចរណ៍ជូនពលរដ្ឋ ទាំងកណ្ដាលថ្ងៃត្រង់ក្ដៅ នៅគោលដៅក្ដាន់ពីរពេលភ្លើងស្ដុបដាច់ ដោយមានការប្ដូរវេនគ្នាសម្រាក។

អំទ្បុងពេលជនរងគ្រោះ (ប៉ូលិស) មកអង្គុយញ៉ាំបាយទាំងថ្ងៃក្តៅ នៅលើបង់ «ខ្ញុំលួចថតគាត់ដោយមិនឲ្យគាត់ដឹងខ្លួនទេ
នេះហើយជីវិតរបស់ប៉ូលិសចរាចរណ៍ ដ៏កម្សត់មួយនេះ។

ប៉ុន្តែមិនថ្វីទេ សំខាន់បំផុត តួនាទី និងគោលបំណងរបស់គាត់ ចង់ឲ្យតែពលរដ្ឋបើកបរចេះគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ ដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋ រួមដំណើរតាមដងវិថីនានា។

ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ សូមកុំធ្វេសប្រហែសឲ្យសោះ ត្រូវចាំថា គ្រោះថ្នាក់ចរាចរណ៍ជាឃាតករ លាក់មុខមួយដ៏កាចសាហាវបំផុត ចាំតែឆក់យកអាយុជីវិតរបស់មនុស្សគ្រប់គ្នា អាស្រ័យហេតុនេះ គួរបង្កើនការប្រុងប្រយ័ត្ន បើកបរចេះយកយល់អធ្យាស័្រយឲ្យគ្នាទៅវិញទៅមក៕

មតិយោបល់