ព័ត៌មានជាតិ

រថយន្តថយក្រោយទៅជាន់ម៉ូតូ ២នាក់ ម្ដាយនិងកូនប្រុស បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធ័ម

ពោធិ៍សាត់: កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥និង១៥នាទីល្ងាច ស្ថិតលើផ្លូវគ្រួសក្រហមមាត់ប្រឡាយទឹកចំណុចរលាងម្ដុំភូមិបួរស្រង៉ែ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ថយក្រោយជាន់ម៉ូតូ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A 1373 ធ្វើដំណើរពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
អ្នកបើកបរម៉ូតូឈ្មោះ ឌឺ សុខឡឹក អាយុ ៣២ឆ្នាំ ត្រូវជាម្ដាយរស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជងស្រុកបាកាន (ស្លាប់) បានឌុបកូនឈ្មោះ មួង ចាន់រ៉ា អាយុ ១០ឆ្នាំភេទប្រុស(ស្លាប់)។

មូលហេតុ៖ រថយន្តឈប់ហើយក៏ថយក្រោយ។

សូមបញ្ជាក់៖ ករណីនេះក្រោយពីកើតហេតុ អ្នកបើកបរបានរត់ខ្លួន ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ ៕

មតិយោបល់