ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោម ៦នាក់ ធ្វើសកម្មភាពធាក់ប្លន់មិនបានសម្រេច បើករត់គេចទៅបុកកន្ទុយរ៉ឺម៉កចតចោលបែកក្បាលហូរឈាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: នៅថ្ងៃ‌ទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់ម៉ូតូ)ចំណុចលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សម្ភារះបាត់បង៖ (គ្មាន)។

វត្ថុតាងចាប់យក៖
+ម៉ូតូចំនួន ០២ គ្រឿង
១-ម៉ូតូម៉ាក ICON ០១ គ្រឿង ពណ៌ សលាយ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W.5973 ជារបស់ជនសង្ស័យ។
២-ម៉ូតូម៉ាកហុងដា១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E.7537 ជារបស់ជនរងគ្រោះ។
-សោមាត់(តូច.ធំ)ចំនួន ២០ ដើម
-កន្រ្តៃតូចកាត់ដែកសង្ក័សី ចំនួន ០១
-ផ្លែដែកសម្រាប់ បុកបេតុង ចំនួន ០១
-ទួលណឺវីស វ៉ាស់ភ្លើង ចំនួន ០១
-ទួលណឺវីស ផ្លែដែក ចំនួន ០១
– សោតាន់(តូច.ធំ) ចំនួន ០៣ ដើម
-ឧបករណ៍ សម្រាប់ បុកកាច់ក ម៉ូតូ ០១ ឈុត
-កន្រ្តៃ ចំនួន ០១
-មេដែកឆក់ ចំនួន ០១
-ច្រវាក់+មេសោរ ចំនួន ០១
-ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក OPPO ពណ៌ ក្រហម(របស់ជនសង្ស័យ)។

ជនរងគ្រោះ‌ឈ្មោះ គង់ ឆៃឡុង ភេទ ប្រុស អាយុ ២១ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនសង្ស័យ ០៦ នាក់ ប្រុស៖
១-ឈ្មោះ ទន់ ស៊ីណា ហៅ ណេត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម។
២-ឈ្មោះ ថន ធុយ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ សំណង់ មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) និងបក្សពួក ៤នាក់ទៀតមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។

សភាពរឿងហេតុ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ គង់ ឆៃឡុង បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E.7537 ទៅមើលបងគ្រោះថ្នាក់ចរាចរណ៍នៅច្បារអំពៅ ពេលធ្វើដំណើរតាមផ្លូវមានម៉ូតូ០៣គ្រឿង មានគ្នា០៦នាក់ បានជិះតាមក្រោយម៉ូតូជនរងគ្រោះ ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូជនសង្ស័យដែលជិះតាមពីក្រោយមានគ្នា០៦ នាក់ក្នុងនោះម៉ូតូ០២គ្រឿងមានគ្នា០៤នាក់បានជិះកៀនិងម៉ូតូ០១គ្រឿងទៀតមានគ្នា០២ បានធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលធ្វើឲ្យជនរងគ្រោះ រងរបួស បាក់ឆ្អឹងដងកាំបិតខាងឆ្វេង ហើយជនសង្ស័យទាំង០២នាក់ បំរុងនឹងលើកម៉ូតូជនរងគ្រោះជិះ ត្រូវប្រជាជនចេញមកទាន់ ជនសង្ស័យទាំង០៦នាក់ បានជិះម៉ូតូគេចឡើងទៅភ្នំពេញ ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ធ្វើការដេញតាមពីក្រោយរហូតដល់ឃុំសំរោងធំ ស្រុកកៀនស្វាយ ជនសង្ស័យបានបត់ចូលផ្លូវលំឆ្ពោះទៅទិសខាងលិចបានប្រហែលជា ៣០០ម៉ែត្រជនសង្ស័យបានបុកកន្ទុយរ៉ឺម៉កម៉ូតូដែលប្រជាពលរដ្ឋចតចោលនៅចិញ្ចើមផ្លូវបណ្តាលឲ្យម៉ូតូជនសង្ស័យដួលខូចខាតផ្នែកក្បាលម៉ូតូនិងបែកក្បាលជនសង្ស័យហូរឈាម ពេលនោះកម្លាំងសមត្ថកិច្ចបានមកទាន់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ទន់ ស៊ីណា និងម៉ូតូ០១គ្រឿង រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ថន ធុយ បានរត់ចេចខ្លួនចូលព្រៃបាត់ រួចបាននាំជនសង្ស័យ និងម៉ូតូ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់