ព័ត៌មានជាតិ

Floyd Mayweather Jr អតីត​មិត្តស្រី​ប្តឹង ពី​បទ​ប្រើ​អំពើហិង្សា មុន​ឡើង​សង្វៀន​នៅ​ថ្ងៃទី ១៣ ខែ កញ្ញា​នេះ

​ទីក្រុង​ឡូអេ​ន​ជើ​ឡេស​៖ អតីត​មិត្តស្រី​របស់​អ្នក​ប្រដាល់​ជើងឯក​ពិភពលោក Floyd Mayweather Jr បាន​អះអាង​ក្នុង​ពាក្យបណ្តឹង​ស៊ិវិល​មួយ ថា តារា​ប្រដាល់​រូបនេះ បាន​វាយ​លើ​នាង ក្នុងអំឡុងពេល​ដែល​ពូកគេ​ទាក់ទង​គ្នា ហើយ​ក្រោយមក​រឿង​អាម៉ាស​មួយ ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម sonogram ពី​បញ្ហា​នាង​មាន​ផ្ទៃពោះ ហើយ​ការផ្ទុះ​ព័ត៌មាន បែកបាក់​ដោយសារតែ​នាង បាន​រំលូតកូន​ចោល ។​

​នាង Shantel Jackson បាន​និយាយា Mayweather ក៏​បាន​គំរាមកំហែង​នាង បង្ហោះ​រូប​អាក្រាត​កាយ​ជា​ច្រើន​សន្លឹក លើ​អន​ឡា​ញ ប្រសិន​បើ​នាង នាង​មិន​លុប​រូបថត ដែល​បង្ហោះ​លើ​អន​ឡាញ ជាមួយ​នឹង​តារាចម្រៀង​រ៉េ​ប Nelly នៅ​កន្លែង​ប្រកួត​បាល់បោះ កាលពី​ខែ​មេសា ។​
Shantel Jackson បាន​អាន​សេចក្តីថ្លែងការណ៍ ដោយ​បង្ហូរទឹកភ្នែក នៅក្នុង​ការិយាល័យ មេធាវី Gloria Allred ដោយ​នាង​បាន​និយាយថា “​នាង និង Floyd Mayweather Jr រស់នៅ​ជាមួយ​នឹង​គ្នា​រយៈពេល ៧ ឆ្នាំ ហើយ​នាង​ពិតជា​ស្រលាញ់​គាត់ ដែល​ហាក់ដូចជា​ប្តី​ប្រពន្ធ​១​គូ​” ។ តែ​ទោះជា​យ៉ាងណា ដោយសារតែ​ការរំលោភបំពាន​ប្រើ​ហិង្សា ទីបំផុត នាង​ក៏​សម្រេចចិត្ត​ចាកចេញ​ពី​គាត់ ។​

​មេធាវី Gloria Allred មិន​បាន​បញ្ជាក់​ពី​ផលប៉ះពាល់ ឬ ចំណុច​បង់ខាត​ណាមួយ​លើ​បញ្ហា អ្នក​ប្រដាល់ Floyd Mayweather Jr មិន​ស្គាល់​ពាក្យ​ថា​ចាញ់ ដោយ​រកចំណូលបាន​ច្រើនជាងគេ​រហូត​ដល់​ទៅ ១០៥ លាន​ដុល្លារ​កាលពី​ឆ្នាំទៅ លើ​បញ្ហា ប្រើ​ហិង្សា​លើ​អតីត​គូស្នេហ៍ ។​អ្នកស្រី Gloria Allred បាន​និយាយថា នាង Shantel Jackson មិន​បាន​ប្រាប់​ដល់ Floyd Mayweather Jr ថា​មាន​កូនភ្លោះ​នោះទេ តែ​នាង​ប្រាប់​ដល់​អ្នក​ប្រដាល់​ស្បែក​ខ្មៅ​រូប​នេះ​នៅ​ខែ​មករា​ថា ភាព​មាន​ផ្ទៃពោះ ត្រូវបាន​បញ្ចប់ ។​

​ដោយសារ​តែ​រឿងរ៉ាវ​នេះដែរ បាន​ធ្វើឲ្យ​នាង Jackson សម្រេចចិត្ត​ប្តឹង​លើ​កីឡាករ​រូបនេះ ដោយ​ដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ព្រហស្បត្តិ នៅ តុលាការ​ជាន់ខ្ពស់ ក្នុង​ទីក្រុង ឡូអេ​ន​ជើ​ឡេស មុន ៩ ថ្ងៃ ដែល Mayweather ឡើង​សង្វៀន នៅ​ថ្ងៃ​ទី ១៣ ខែ កញ្ញា នៅ ឡា​វី​ហ្គា ដោយ​ត្រូវ​ប្រកួត​ម្តង​ទៀត​ជាមួយនឹង Marcos Maidana ។ ទាក់ទិន​រឿង​នេះ​ដែរ ខ​ល​ទៅកាន់​តំណាង​កីឡាករ​រូបនេះ នៅ​មិនទាន់មាន​ចម្លើយ​ឆ្លើយ​តប​នៅឡើយ​។​
​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Mayweather បាន​ជួប​គុក ២ ខែ កាលពី​ឆ្នាំ ២០១២ បន្ទាប់ពី​ប្រើ​ហិង្សារ​ទៅ​លើ​អតីត​មិត្តស្រី Josie Harris ខណៈ​ដែល​កូន ២ នាក់ បាន​ឃើញ​ហេតុការណ៍​នេះ ៕​
1409882854000-GTY 454632596
Floyd

មតិយោបល់