ព័ត៌មានជាតិ

ភូមិចំនួន ៣ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀង

កណ្ដាល: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ សម្រួលចរាចរណ៍ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ដែលត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀង ចំនួន០៣ភូមិ ៖
១-ភូមិព្រៃរការ ឃុំឆក់ឈើនាង លិចប្រហែល ៥០០ម៉ែត្រ
២-ភូមិអង្គស្នួល ឃុំពើក លិចប្រហែល ៥០០ម៉ែត្រ
៣-ភូមិត្រពាងភូមិ ឃុំពើក លិចប្រហែល ៥០០ម៉ែត្រ។

មតិយោបល់