បាត់ដំបងៈ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ១២០ គ្រឿង ក្នុងនោះឃាត់ណែនាំ និងពិន័យតាមច្បាប់ចំនួន ៥៦គ្រឿងដោយរួមមាន៖ កាត់ទ្រុងឡាន(០១ គ្រឿង) ដោះរានខាងក្រោយ(០១ គ្រឿង) គ្មានស្លាកលេខ(០១ គ្រឿង) ដឹកសំពីងសំពោង(០១ គ្រឿង) គ្មានបណ្ណបើកបរ(០៩ គ្រឿង) ប្រើបណ្ណបើកបរខុសយានយន្ត(១៦ គ្រឿង) និងខ្វះឯកសារ (២៧ គ្រឿង)។
ដើម្បីរាយការណ៍ពីផ្លូវខូចខាត ឬជង្ហុកសំបុកមាន់ សូមទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE MOBILE APP) ដោយឥតគិតថ្លៃតាមរយៈ៖
– App Store: roadcare.mpwt.gov.kh/ios
-Play Store: roadcare.mpwt.gov.kh/android
រួមកាត់បន្ថយជង្ហុកសំបុកមាន់!
មតិយោបល់