ព័ត៌មានជាតិ

ទម្លាក់ក្បាលទំពក់សណ្តោងឡានស្ទូច គ្រវាត់ត្រូវចំក្បាលព្រូម្នាក់ បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម

ភ្នំពេញ: នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥ និង០០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាត ដោយអចេតនា (ក្បាលទំពក់សណ្តោងឡានស្ទូចគ្រវាត់ត្រូវចំក្បាលបណ្តាលឲ្យស្លាប់) នៅចំណុចមុខផ្សារឈូកមាស ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ មធ្យោបាយបើកបរឡានស្ទូច០១គ្រឿង ។

ជនសង្ស័យឈ្មោះ លន់ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានស្ទូច ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យក្បាលទំពក់សណ្តោងឡានស្ទូចគ្រវាត់ត្រូវចំក្បាលបណ្តាលឲ្យស្លាប់ ជនរងគ្រោះឈ្មោះ មុំ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានស្ទូច ស្នាក់នៅក្នុងការ៉ាស់ឡានស្ទូច ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក ឡានស្ទូច០១គ្រឿង ម៉ាក MITSUBISHI TADANO ពណ៌លឿង ពាក់ផ្លាកកលេខភ្នំពេញ 5A-2828 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តស្វាយរៀង ៕

មតិយោបល់