ស្វាយរៀងៈ លោកអធិការរងក្រុងស្វាយរៀង ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថា្នក់ចរាចរណ៍ រវាងរថយន្ដ និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវបំបែកលេខ ១១៤ ស្ថិតនៅភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មុនពេលកើតហេតុ គេមានឃើញមានរថយន្ដ១គ្រឿង ម៉ាក ឡិចស៊ីស ពណ៌ ស្ក ពាក់ស្លាកលេខ ភ្នំពេញ2AI-7140 បើកបរពីត្បូងទៅជើង(អ្នកបើកបរមិនស្គាល់ឈ្មោះបើករត់គេចពីកន្លែងកើតហេតុ) លុះមកដល់ចំណុចកើតហេតុ បានមកបុកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1C-3222 ជិះដោយឈ្មោះ យ៉ែន ភក្ត្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ សំអាងការ ស្នាក់នៅភូមិ ថ្នល់កែង សង្កាត់ ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីលិចទៅកើត (រងរបួសធ្ងន់) និងអ្នករួមដំណើរទី១ឈ្មោះ សុខ សាមឌី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និសិត្ស ស្នាក់នៅភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង(រងរបួសស្រាល) និងទី២ ឈ្មោះ សុខ ដារិទ្ធ ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិ ស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង(រងរបួសស្រាល)។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង និងនាំយកមធ្យោបាយរក្សាទុកនៅអធិការក្រុងស្វាយរៀង៕
មតិយោបល់