ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុស២នាក់ ទៅលេងទឹកប្រឡាយ ឪពុកម្តាយមិនដឹង បណ្តាលឲ្យលង់ស្លាប់

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សេចក្តីរាយការណ៍ពីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាក្មេងប្រុស ២នាក់ បានលង់ទឹកប្រឡាយកាយធ្វើផ្លូវបណ្តាលឱ្យស្លាប់។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី នៅភូមិជុំពូព្រឹកចម្ងាយ១២០ម ស្ថិតនៅក្នុងចំណុចភូមិជំពូព្រឹក ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបន្តថាជនរងគ្រោះ(សព)ទី១.ឈ្មោះ ថន អាយុ៤ឆ្នាំ ភេទប្រុស និងទី២.ឈ្មោះ អឿន ណាត ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។ មូលហេតុ៖ជនរងគ្រោះដើរលេងម្តាយមិនដឹងហើយចុះងូតទឹកលេងលង់​ បណ្ដាលឲ្យស្លាប់ទាំង២នាក់។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ច័យក្មេងទាំង២នាក់ខាងលើ ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់