ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីរថយន្តបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ។
រថយន្តបង្កម៉ាក ស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-7837។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញតៃកុងរថយន្តម្នាក់ បើកបរដាក់កូនស្រី អាយុប្រហែល ២ខួបនៅនឹងមុខខ្លួន ដៃម្ខាងឱបកូនស្រី ដៃម្ខាងបើករថយន្ត តាមបណ្តោយសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែកូនស្រីរបស់តៃកុងរថយន្តខាងលើ យំហើយក៏បានទាញដៃចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតទៅផ្លូវម្ខាងទៀតបាក់អស់១កង់ រីឯរថយន្តមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកឡើងលើសួនមុខប្រលាយន្តហោះពោធិ៍ចិនតុង បណ្តាលឲ្យរងការខូចខាតស្មៅ និងដើមឈើតូចៗបន្តិចបន្តួច រថយន្តវិញខ្ទេចផ្នែកខាងមុខខាងឆ្វេងស្ទើរតែទាំងស្រុង ចំណែកបុរសដែលជាអ្នកបើកបរវិញរងរបួសធ្ងន់ និងកូនស្រីរបស់តៃកុងរថយន្តអាយុប្រមាណ ២ខួប រងរបួសស្រាល ត្រូវបានរថយន្តសាម៉ុយរបស់មន្ទីពេទ្យឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុទាក់ទងទៅកាន់សមត្ថកិច្ចជំនាញឲ្យមកវាស់វែងស្ទូចក្បាលនាគពុះចែកទ្រូងផ្លូវដាក់ទៅកន្លែងដើមវិញនិងស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់