ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកទឹកកកបុកម៉ូតូវ៉េវ ក្រឡាប់ ស្លាប់មនុស្ស២នាក់នៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់

កំពង់ឆ្នាំង: ​កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកទឹកកកមួយគ្រឿង បើកបរមិនប្រយត្ន័ បានបុកម៉ូតូវ៉េវ ដែលកំពុងជិះឌុបគ្នា៣នាក់ ពេញទំហឹងបណ្តាលឲ្យក្រឡាប់រថយន្ត និងស្លាប់មនុស្ស២នាក់នៅនឹងកន្លែង ។ចំណែកម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចខាងក្រោយសណ្ឋាគារ (សុខ ថៃសាន្ត) ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-9689 បើកបរជិះឌុបគ្នា៣នាក់ បើក
បរពីទិសលិចទៅកើត ។

ចំណែករថយន្តធុនដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2C-5214 ជារថយន្តដឹកទឹកកក បើកបរពីទិសកើតទៅលិច លុះបើកដល់កន្លែងកើតហេតុ ក៏រេចង្កូតទៅបុកម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់