ព័ត៌មានជាតិ

បុគ្គលិកផែស្ងួត អ៊ុយ ញ៉ុង ម្នាក់ដេកស្លាប់ក្នុងបន្ទប់រហូតដល់ស្អុយទើបដឹង

ភ្នំពេញៈ បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ក្នុងបរិវេណផែស្ងួត អ៊ុយ ញ៉ុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងផែស្ងួត អ៊ុយ ញ៉ុង តាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ខា វាសនា អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកផែស្ងួត អ៊ុយ ញ៉ុង ផ្នែកថ្លឹងកង់រថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិសំបួរលេខ៧ ឃុំព្រៃគយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សពជនរងគ្រោះស្លាប់ដល់ហើមមានក្លិនស្អុយទើបនាំគ្នាភ្ញាក់ផ្អើល។

បន្ទាប់ពីបង្កការភ្ញាក់ផ្អើលទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងនៅទីតាំងកន្លែងកើតហេតុ៕

មតិយោបល់