ព័ត៌មានជាតិ

អតិតយោធាពិការម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីប្រពន្ធលបកាប់ដោយសារតែស្រវឹងម្តងៗតែងតែគម្រាមសម្លាប់

កំពង់ស្ពឺ: នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹក
នាំដោយលោកស្នងការ និងការសម្របសម្រួល
ពីលោកជំទាវព្រះរាជអាជ្ញា នគរបាលការិយា
ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជា
មួយនគរបាល អធិការដ្ឋាននគរបាលស្រុកភ្នំ
ស្រួច ស្រាវជ្រាវឃាត់ខ្លួនឃាតក:បានហើយ។
ហេតុការខាងលើកើតហេតុកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០វេលាម៉ោង
០៧និង៣០នាទី សពជនរងគ្រោះឈ្មោះ
ជា សុះ ហៅរិទ្ធ ភេទប្រុសអាយុ៥២ឆ្នាជាអតិតយោធាពិការ ត្រូវបានប្រជាពលរដ្ឋប្រទះ
ឃើញស្លាប់នៅលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ស្រ្តី
ឈ្មោះមៀច ស្រីអុល ជាប្រពន្ធក្រោយជនរង
គ្រោះបានសារភាពថា ខ្កួនពិតជាបានប្រើពូថៅ
មកលបកាប់ជនរងគ្រោះដែលកំពុងដេកលង់
លក់នៅលើផ្ទះ ដោយមូលហេតុ ចាប់តាំងពី
ខ្លួនរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមកជន
រងគ្រោះផឹកស្រាស្រវឹងគំរាមសម្លាប់ខ្លួនចោល
រហូត ។
ដោយភ័យខ្លាចជនរងគ្រោះសម្លាប់រូប
ខ្លួនបានទៅសម្លាប់ជនរងគ្រោះឲបានមុន៕

 

មតិយោបល់