ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី មានករណីភ្ញាក់ផ្អើលមួយកើតឡើង នៅចំណុចផាតធឺមិនដឹវ៉ាយ មានទីតាំងលេខ១០ បន្ទប់លេខB204E2 ផ្លូវ១២៥ ក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយសារមានជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ KNOETZE JAN JACOBUS ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង មុខរបរគ្រូបង្រៀន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ចូលមកជួលស្នាក់នៅផាតធឺមិន ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ។
ក្រោយការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ។ បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា៕

មតិយោបល់