ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃនៅតែបន្តកើនឡើង

បន្ទាយមានជ័យៈ យោងតាមផេកតំបន់ប្រតិបត្តិការសឹងរងបន្ទាយមានជ័យបានឲ្យដឹងថា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹងរងបន្ទាយមានជ័យ អញ្ជើញដឹកនាំកម្លាំងអន្តរាគមន៍ បន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ហូរធ្លាក់មកពីខេត្តស្រះកែវប្រទេសថៃ មកកាន់ទីទួលសុវត្ថិភាព ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ថា៖ ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃនៅតែបន្តកើនឡើង សូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ន៕

មតិយោបល់