ព័ត៌មានជាតិ

នគរបាលក្រុងព្រៃវែង ចាប់គោប្រលែងចោលគ្មានសណ្តាប់ធ្នាប់ជាច្រើនក្បាល សូមឲ្យម្ចាស់ចូលមកដោះស្រាយ

ព្រៃវែងៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះអធិការដ្ឋាននគរបាលក្រុងព្រៃវែងមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់គោ ដែលមានភិនភាគដូចក្នុងរូប ចំនួន៨ក្បាល ដែលត្រូវបានម្ចាស់ប្រលែងចោល ពាស់វាលកាល ហើយបណ្តាលឲ្យខូចសណ្ដាប់ធ្នាប់សោភ័ណភាពក្រុងព្រៃវែង បច្ចុប្បន្នគោទាំងនេះ ត្រូវបានកម្លាំងនៃអធិការរដ្ឋាននគរបាលក្រុងព្រៃវែង ចាប់មករក្សាទុកនៅអធិការរដ្ឋាន សូមអញ្ជើញម្ចាស់គោ ដែលមានភិនភាគដូចខាងលើ ចូលមកដោះស្រាយ យកគោទៅផ្ទះវិញជាបន្ទាន់។

អាសយដ្ឋានភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ទល់មុខវត្ត (សំសមី) ជាប់(បេនឡានក្រុងព្រៃវែង) 097 779 6072 / 0977611159៕

មតិយោបល់