ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈដែលសាកថ្មទូរសព្ទ័ចោល បណ្ដាលឲ្យឆ្លងចរន្តឆេះខូចខាតសម្ភារៈ ក្នុងផ្ទះមួយចំនួនបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចេញរថយន្ត ៣គ្រឿងមកជួយអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង៣៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្រុម ១២ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានសាកថ្ម ទូរស័ព្ទចោលមួយគ្រឿងទុកចោល រួមទាំងកង្ហារមួយផងដែរ នៅជាន់ឡៅតឿ បន្ទាប់មកម្ចាស់ផ្ទះ ក៏បានចេញទៅក្រៅចាក់សោចោល ស្រាប់តែដល់វេលាកើតហេតុ ប្រជាពលរដ្ឋឃើញផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅ ទើបរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ កាត់សោនិងគាស់ទ្វារ បន្ទាប់មកយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ បាញ់ទប់ស្កាត់រួមទាំងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចបង្ការពន្លត់អគ្គិភ័យចេញរថយន្តជាច្រើនគ្រឿង មកជួយអន្តរាគមន៍។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានបញ្ចេញរថយន្តចំនួន ៣គ្រឿង គឺរថយន្តរបស់សាលាខណ្ឌឫស្សីកែវ ១គ្រឿង និងរថយន្តស្នងការនគបាលរាជធានីភ្នំពេញចំនួន ២គ្រឿង រួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀហ្គេនស្បើក១គ្រឿង បានមកដល់កន្លែងទីតាំងកើតហេតុ រួចបានរាយទុយោទឹកបាញ់ពន្លត់ ដើម្បីទប់ស្កាត់។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ម្ចាស់ផ្ទះជួលឈ្មោះ រ័ត្ន សីឡា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូ ។ អ្នកជួលផ្ទះឈ្មោះ Lardsong Thananon ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិថៃ ។ ប្រភេទសំណង់ ថ្មបេតុង (ទំហំ៤ម៉ែត្រx៨ម៉ែត្រ) ។
ខូចខាតសម្ភារៈ៖ ឆេះគ្រែគេងចំនួន១ឈុត, ពូកគេងចំនួន ១ឈុត តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះ អ្នកនៅក្បែរខាងឡើយ ។ អគ្គិភ័យបានរលត់ទៅវិញជាស្ថាពរ នៅ ម៉ោង១២និង៥៥នាទីថ្ងៃដដែល៕
មតិយោបល់