ព្រោះតែសេចក្ដីស្រឡាញ់ ភាពភ័យខ្លាចកូវីដ លោកសាន ផានិត តារាចម្រៀង និងជាឪពុកម្នាក់ បានបង្កកំហុសដោយអចេតនា ឲ្យកូនអាយុ១ខួបកន្លះនៅតែក្នុងផ្ទះ បើកម៉ាស៊ីនត្រជាក់ជាប់រហូតធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម។

ចែករំលែកបទពិសោធន៍នេះលើបណ្ដាញសង្គម លោក សាន ផានិត បានសរសេរថា៖
“អាសូរកូនខ្លោចចិត្ត អាយុមួយខួបកន្លះត្រូវដាក់សារ៉ូម ២៥ម៉ោង និងអុកស៊ីហ្សែនជំនួយដង្ហើម ដោយសារតែរៀងរាល់ថ្ងៃ ខ្ញុំត្រូវឃុំគ្រួសារពីកូវីដ ក្នុងផ្ទះ កំហុសយើងខ្ញុំឪពុកម្តាយបើកម៉ាស៊ីនត្រជាក់ខ្លាំងជាប្រចាំ តែខ្យល់វាលើសសម្ពាធដង្ហើមកូនពេលគេងលក់ និងពេលបាញ់ថ្នាំមូសនិងដុតជាប្រចាំខ្ញុំអត់ប្រយ័ត្នក៏ត្រូវកូនរត់មកក្បែរស្ទើររាល់ថ្ងៃ ទើបធ្វើអោយកូនរលាកទងសួតជាទម្ងន់រហូតត្រូវសង្គ្រោះបន្ទាន់ ណាមួយពេទ្យទើបប្រាប់ថាកំណើតកូនខ្ញុំវះ ចឹងសួតខ្សោយជាស្វ័យប្រវត្តិពីកំណើតទូទៅផងដែរនោះ”។

នេះគឺជា មេរៀនមួយសម្រាប់ឪពុកម្ដាយគ្រប់រូបដែល ឃុំកូនក្នុងផ្ទះយូរពេក ដោយមិនប្រយ័ត្ន ព្រោះឲ្យកូនមានបញ្ហារលាកទងសួត ព្រោះតែការបើកម៉ាស៊ីនត្រជាក់ចោលជាប្រចាំ៕
ប្រភព៖ FB San Phanith
មតិយោបល់