ត្បូងឃ្មុំៈ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ បានទទួលព័ត៌មានពីលោកមេភូមិ និងក្រុមប្រឹក្សាឃុំកក់ ថាមានករណីរំលោភសេពសន្ថវៈលើ ក្មេងស្រីឈ្មោះ វ.ថ ភេទស្រី អាយុ០៩ឆ្នាំ ជាតិខ្មែរ ដែលមកស្នាក់នៅជាមួយឈ្មោះ ស.គ ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ ស្រុកពញាក្រែក ។
ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងការិយាល័យកិច្ចការនារីស្រុកពញាក្រែក បានយកកុមារីឈ្មោះ វ.ថ អាយុ០៩ឆ្នាំ ជាតិខ្មែរ ទៅធ្វើកោសល្យវិច្ច័យ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ជាលទ្ធផលពិនិត្យឃើញថា ពិតជាត្រូវបានរងការបំពាន ផ្លូវភេទលើក្មេងស្រីរងគ្រោះប្រាកដមែន ។
តាមការបំភ្លឺរបស់កុមារីឈ្មោះ វ.ថ បានឲ្យដឹងថាៈ ខ្លួនត្រូវបានឈ្មោះ ស.គ ត្រូវជាឪពុកធំ បានចាប់់រំលោភសេពសន្ថវៈ ចំនួន០៣ដង រួចមកហើយ គឺលើកទី១ ក្នុងបន្ទប់ទឹក លើកទី២នៅលើផ្ទះ និងលើកទី៣នៅលើផ្ទះដដែល ស្ថិតក្នុងស្រុកពញាក្រែក ។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទើបកុមារីរងគ្រោះ ប្រាប់ដល់ លោកមេភូមិនូវរឿងហេតុខាងលើ ។ បន្ទាប់មកបានការបំភ្លឺរបស់កុមារីឈ្មោះ វ.ថ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ ស.គ ភេទប្រុស អាយុ៤៩ឆ្នាំ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់