ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរ ពន្លះជាមួយម៉ូតូ ស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ​បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់កាលពីវេលាម៉ោង ១១ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ចំណុច​ស្ពាន​តា​នៃ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤ ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ករណីនេះកើតឡើងរវាងរថយន្តដឹកអ្នកដំណើរ កំពត -កោះកុង មួយគ្រឿង ពាក់​ស្លា​កលេខ ភ្នំពេញ 3C-8972 បើកបើកទៅប៉ះជាមួយនឹងម៉ូតូ មួយគ្រឿងដែលកំពុងជិះដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាឲ្យដួលម៉ូតូបាក់.កស្លាប់តែម្តង៕

មតិយោបល់