ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូពីក្រោយ បណ្ដាលឲ្យកូនស្រីស្លាប់ និងម្ដាយរងរបួសធ្ងន់

ត្បូងឃ្មុំ: កាលពីល្ងាចថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតក្នុងភូមិ៧៣ ឃុំស្រែស្ពៃ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

រថយន្តបង្កមិនស្គាល់ម៉ាក។
ម៉ូតូម៉ាក ហុងដា ឌ្រីមសង់C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1C3799 ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះធ្វើដំណើរពីជើងទៅត្បូង ២នាក់ម្ដាយកូន ស្រាប់តែមកដល់ចំណុចកើតហេតុ មានរថយន្តមិនចាំម៉ាក បើកបុកពីក្រោយបណ្ដាលឲ្យដួល ហើយស្រ្តីជាម្ដាយរងរបួសធ្ងន់ និងកូនស្រីអាយុ ១៣ឆ្នាំស្លាប់។

ក្រោយពីកើតហេតុរថយន្តបង្ក បើករត់គេចបាត់ស្រមោល ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់