កំពង់ស្ពឺៈ ថ្ងៃអង្គារ ៤កើតខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរារចរណ៍កើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 6៣-6៤ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងរថយន្តនិងម៉ូតូ ស្របទិសគ្នាពីលិចទៅ កើត ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿង ម៉ាក ស្មាស់ ពណ៌ ខ្មៅពាក់ផ្លាកលេខ ព្រះសីហនុ 1I-5033 ជិះគ្នា២នាក់ប្តីប្រពន្ធ អ្នកបើកឈ្មោះ ហង្ស សុវ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំ អ្នក ជិះពីក្រោយឈ្មោះ កែវ ឃីម ភេទស្រី អាយុ៤៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកមកដល់ចំណុចកើតហេតុខាង ត្រូវបានរថយន្ត១គ្រឿងម៉ាក ព្រូស ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AW-5134 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ អ្នកជិះពីក្រោយស្លាប់នៅនឹងកន្លែងកើតហេតុ ចំពោះអ្នក រងរបួសត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង ក្រោយបង្កហេតុរួចអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ម៉ូតូខូចខាតធ្ងន់ រថយន្តខូចខាតស្រាល ។
វត្ថុតាងទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការនគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់