ព័ត៌មានជាតិ

រថយន្តលក់ទឹកកក សេះហោះមានជ័យ បុកស្រ្តីម្នាក់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: នៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ វេលាម៉ោង ២និង០៥ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកនិងថ្មើរជើង(ច្រាស់ទិសគ្នា)ក្នុងទិសដៅពីកើតទៅលិចនៅត្រង់ចំណុចខាងលិចសាលាឃុំគោករមៀតចម្ងាយ២៥០ម៉ែត្រ ភូមិស្ពានឃុំគោករមៀតស្រុកថ្មពួក លើផ្លូវលេ២៥៦៣ បណ្តាលឲ្យស្លាប់០១ នាក់។
+ផ្នែកសម្ភារ:មានរថយន្ត០១គ្រឿងគ្មានការខូចខាត
ជនរងគ្រោះមានឈ្មោះធាន ឈូញ ភេទស្រី អាយុ ៥០ ឆ្នាំ រស់នៅភូមិឃុំស្រុកខាងលើ(រត់ឆ្លងកាត់ទទឹងផ្លូវខ្វះការប្រុងប្រយ័ត្ន)។
ចំណែករថយន្តបង្កម៉ាកហុីយ៉ានដាយពណ៌ស ខ្មៅពាក់ស្លាកលេខ ប.ប៣A-២៩០០
បើកល្បឿនលឿនក្នុងទីប្រជុំជន ។អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនពីកន្លែងកើតហេតុ)
បច្ចុប្បន្នរថយន្តបានយកមករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រីឯសាសពបានប្រគល់ជូនសាច់ញាត្តិយកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់