ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ជិះម៉ូតូចេញពីធ្វើការបំណងទៅផ្ទះ ពេលមកដល់មុខក្លោងទ្វារវត្តស្ទឹងមានជ័យ បានឈប់ទិញម្ជូរហូប ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះកង់មកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក oppo ពីដៃជនរងគ្រោះ រួចហើយគេចខ្លួនបាត់តែម្ដង។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១ កន្លះយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ ២០១៩ នៅម្តុំវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ក្រោយកើតហេតុ ជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្តឹងប៉ុណ្ណោះ ខណៈគ្មានសង្ឃឹមថា សមត្ថកិច្ច នឹងអាចតាមចាប់ជនសង្ស័យ និងយកទូរស័ព្ទខ្លួន បានមកវិញទេ។
សូមបញ្ជាក់៖ ករណីខាងលើនេះ ភាគច្រើនឆក់ជាញឹកញាប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ដែលវាជាគោលដៅល្បាត របស់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផងដែរ ប៉ុន្តែលោកចោរមិនខ្លាចញញើត មន្ត្រីប៉ូលិសទាល់តែសោះ ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ មិនសូវហ៊ានជិះម៉ូតូពេលយប់ទេ៕


មតិយោបល់