ព័ត៌មានជាតិ

ស្រ្តីម៉ាស្សាម្នាក់ លួចកាបូបស្ពាយ មានគ្រឿងអលង្ការ បានជាង១ខែ​ ត្រូវឃាត់បានដដែល

ភ្នំពេញ: នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាបូបស្ពាយមានគ្រឿងអលង្ការ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី ។

ជនសង្ស័យឈ្មោះ សៀន មួយគា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសរធាតុញៀន) បានលួចកាបូបស្ពាយរបស់ជនរងគ្រោះ ឈ្មោះ ទុន ឡៃហៀក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង៖ ខ្សែដៃមាសមួយខ្សែ តម្លៃ៨០០ដុល្លា , ចិញ្ចៀនដាំត្បូងមួយវង់ តម្លៃ៦០០ដុល្លា ។ សម្ភារ:បន្សល់ទុក៖ ទូរសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូននិងលុយខ្មែរ១៧០.០០០រៀល របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់