តាកែវៈ ករណីរំលោភសេពសន្ថវៈមួយបានកើតឡើងនៅ ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទី នៅប៉ុស្ថិ៍នគរបាលរដ្ឋាបាលឃុំ ញ៉ែងញ៉ង
បានទទួលពាក្យបណ្តឹងពីឈ្មោះ រ រ ភេទ
ស្រី អាយុ ៥៩ឆ្នាំរស់នៅភូមិ ព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្ដឹងពីឈ្មោះ ញឹម រដ្ឋា ភេទ ប្រុស អាយុ
២០ឆ្នាំ រស់នៅភូមិ ត្រពាំងស្នោរ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ពីបទរំលោភសេពសន្ថវៈទៅលើកូនស្រីរបស់គាត់ឈ្មោះ ឃ វ បានសំរេចចំនួន១ដងនៅលើផ្ទះរបស់ជនសង្ស័យ ។
ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់