ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់ទូរស័ព្ទ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣និង២០នាទី នៅចំណុចមុខផ្សារអ៊ីអន១ ផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យបានប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទ) នៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៥ និង០០ នាទី។

ជនសង្ស័យឈ្មោះ ប៊ុន ហៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា ស្នាក់នៅផ្ទះលេខ៤បេ ផ្លូវលេខ៦៥៦ ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្តាល ១AA-២៧៨៦។ ជនរងគ្រោះឈ្មោះ ឱ ដាវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៦A ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន។

សម្ភារបាត់បង់៖ ទូរស័ព្ទដៃម៉ាក OPPO A៩២ ពណ៌ខ្មៅ ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ​ ការិយាល័យកសាងសំណុំរឿង​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់