ព័ត៌មានជាតិ

ស្រវឹង ចុះបេះកញ្ឆែតក្នុងស្រះ ដែលនៅក្បែផ្ទះបណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ឆ្នាំង: បុរសម្នាក់បានលង់ទឹកស្លាប់ ពេលផឹកស៊ីស្រវឹង ហើយបានចុះបេះកញ្ឆែតក្នុងស្រះ ដែលនៅក្បែផ្ទះចម្ងាយ ៥ម៉ែត្រពីមុខផ្ទះបណ្តាលឲ្យលង់ទឹកស្លាប់តែ ម្តង។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទី នៅចំណុច ភូមិ កណ្តាល ឃុំ ច្រណូក ស្រុកកំពង់លែង បុរសដែលស្លាប់មានឈ្មោះ ណន រ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅភូមិ.ឃុំ ខាងលើ៕

 

មតិយោបល់