ជីដូនដេកលក់មួយភ្លែត ភ្ញាក់ឡើងបាត់ចៅ ដើររកឃើញលង់ទឹកស្លាប់ ទើរនៅលើកាំជណ្ដើរផ្ទះ

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី នៅចំណុចទួលស្បូវ ក្នុងភូមិសាស្រ្ត ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង…

មានសុខនៅជុំគ្នា ពេលមានទុក្ខរត់ចោលគ្នាបាត់! លួចម៉ូតូបានសម្រេច តែស៊យពលរដ្ឋដេញតាមបក្ខពួកបានម្នាក់ បន្ទាប់ពីបើកម៉ូតូកង់បីរត់ គេចផ្លោះចូលសំងំក្នុងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ ជនសង្ស័យមួយក្រុម ជិះម៉ូតូកង់បីដឹកគ្នាទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ស្កុបពី បានសម្រេច នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាម ជនសង្ស័យម្នាក់បើកម៉ូតូកង់បី រត់គេចទៅដល់ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ តាមទាន់ ហើយទុកចោល…

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាប់ពាក់ព័ន្ធ លួចលក់ប្រេងអ្នកដទៃ និងទទួលផលចោរកម្ម

កំពង់ឆ្នាំងៈ យោងតាមផេកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទី ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង។ កម្លាំងកងរាជអាវុធហត្ថខេត្ត…

ករណីរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

កំពង់ឆ្នាំងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត នៅចំណុចភូមិកំពង់បឹង ឃុំកំពង់ហៅ…

តុលាការចេញដីកាឃុំខ្លួន ឈ្មោះ ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងឈ្មោះ កែវ ណារុន នាយការិយាល័យអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។   តុលាការចោទប្រកាន់ជននេះពីបទបំផ្លាញ…

ទីបំផុត! អង្គភាព ACU សម្រេចឃាត់ខ្លួនឈ្មោះ ស៊ំ សុជាតិ ស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក

(កំពង់ឆ្នាំង)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ ខ្លួន លោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកសក្តិ៥ កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធ ការកាន់កាប់ព្រៃ លិចទឹក នៅតំបន់៣ ក្នុងស្រុក…

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ធ្វើការអង្កេត និងចាត់វិធានការច្បាប់ ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនិងការទន្ទ្រានដីព្រៃលិចទឹកជាង ២ពាន់ហិកតា

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង ចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឈន៍ជនបទ ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកប្រមាណ២ពាន់ហិកតា។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ។ ក្នុងចំណុច…

ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ត្រូវបានជនខិលខូច ទន្ទ្រានឈូឆាយយកធ្វើកម្មសិទ្ធ នៅខេត្តកំពង់ធំ

កំពង់ធំ៖ បច្ចុប្បន្នគេសង្កេតឃើញដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រ ចំណុច ខ្ទុំ១ដើម ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានបាត់បង់ដោយសារតែក្រុមខិលខូចមួយចំនួនបានលួចកាប់រុករាន ទន្ទ្រាន និងចូលឈូសឆាយយកធ្វើជាកម្មសិទ្ធិ ឯដីព្រៃលិចទឹកមួយចំនួនទៀត ក៏មានការឃុបឃិតពីអាជ្ញាធរមួយចំនួនផងដែរ។ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រយ៉ូវម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន ដែលចុះទៅយកព័ត៌មានផ្ទាល់ ឲ្យដឹងថា ដីព្រៃលិចទឹក ជាដីតំបន់៣ នៅចំណុច ខ្ទុំ១ដើម…

ក្នេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈផ្ទះបណ្តែតទឹកជាង ២០ខ្នងបានក្រឡាប់ផ្ងាជើងនិងរបើកដំបូល នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្នេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈផ្ទះបណ្តែតទឹកជាង ២០ខ្នងបានក្រឡាប់ផ្ងាជើងនិងរបើកដំបូលដោយសារមានករណីខ្យល់ព្យុះដ៏ខ្លាំងមួយ បានកើតឡើងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រោយពីកើតហេតុភ្លាមៗឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងឲ្យចុះជួយសង្រ្គោះ និងអន្ករាគមន៍ផងដែរ ដោយរបាយការណ៍បឋមបានបង្ហាញថា ក្មេងស្រីម្នាក់អាយុ៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងផ្ទះពលរដ្ឋចំនួន១៥ខ្នង…

ខ្យល់កន្ត្រាក់លាយឡំជាមួយនឹងភ្លៀង បណ្តាលឲ្យផ្ទះបណ្តែតទឹក២១ខ្នងខូច និងមនុស្សស្លាប់ម្នាក់

កំពង់ងឆ្នាំងៈ នៅវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងភ្លៀង បណ្តាលឲ្យកុមារីម្នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកឯផ្ទះចំនួន០៦ខ្នង បានបាក់លិចចូលទៅក្នុងទឹក និង១៥ខ្នងផ្សេងទៀត របើកដំបូល ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំព​​​​​ង់ឆ្នាំង ។ ករណីខាងលើនេះ…