ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មីលីម៉ែត្រ នៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត ចាប់ពីផ្លូវលេខ១CA ដល់ផ្លូវ១៩CA ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មួយរយៈពេលខ្លីនៅយប់ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីព្រឹក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្ថាប័ន រោងចក្រ សហគ្រាស មេត្តាជ្រាបជាព័ត៌មាន និងត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលដែលក្រុមការងារធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ និងមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕
មតិយោបល់