ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ប្រទះឃើញសាកសពបុរសម្នាក់ នៅលើភ្លឺប្រឡាយទឹក

តាកែវ: (ព័ត៌មានបឋម) ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​ មានករណីប្រទះឃើញសាកសពបុរសម្នាក់ នៅលើភ្លឺប្រឡាយទឹកជិតរង្វង់មូលអូរចំបក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង​ ស្ថិតនៅក្នុងភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដ។ ក្រោយប្រទះឃើញសាកសពបុរសខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដើម្បីធ្វើកោសល្យវិច័យ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់