ព័ត៌មានជាតិ

Update៖ នារីវ័យជាង ២០ឆ្នាំម្នាក់ កើតជំងឺថ្លើមដេកស្លាប់ ក្រោមជណ្តើរស្ពានជ្រោយចង្វារបង្កការភ្ញាក់ផ្អលទាំងព្រឹក

ភ្នំពេញៈ នារីវ័យជាង២០ម្នាក់កើតជំងឺថ្លើមដេកស្លាប់ក្រោមជណ្តើរស្ពានជ្រោយចង្វាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ចំណុចក្រោមជណ្តើរស្ពានមិត្តភាពកម្ពុជា-ចិនក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សពនារីរងគ្រោះត្រូវបានអ្នកស្គាល់ឈ្មោះហៅថាស្រីពៅអាយុជាង២០ឆ្នាំតែគេមិនដឹងថានារីខាងលើស្នាក់នៅ និងធ្វើការអ្វីនោះទេគ្រាន់តែដឹងថា នាងមានស្រុកកំណើតនៅភូមិល្ហើយ ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា សពនារីខាងលើត្រូវបានគេប្រទះឃើញដេកស្លាប់ក្បាលទៅទិសខាងកើត។

ក្រោយពីមានការភ្ញាក់ផ្អើលនេះសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងការប្រាប់ជំនាញចុះធ្វើកោសល្យវិច័យ បន្ទាប់ពីធ្វើកោសល្យវិច័យ រួចសមត្ថកិច្ចបញ្ជាក់ថា សពនារីខាងលើស្លាប់ដោយសាជំងឺថ្លើម។

សពត្រូវបានប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រក្សាទុក ដើម្បីស្រាវជ្រាវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់