បាត់ដំបងៈ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោក សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនជំនាញព្រហ្មទណ្ឌ និងទទួលបន្ទុកដឹកនាំអធិការដ្ឋាននគរ បាលស្រុកបវេល បន្ទាប់ពីការស្នើសុំការសហការពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មុខសញ្ញាជាជនសង័្សយម្នាក់ក្នុងករណី ផ្ទុះអាវុធ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសនៅ ចំណុចស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង ឃាត់ខ្លួនបានព្រមជាមួយរថយន្តដែលកំពុងជិះមួយគ្រឿងផង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទាក់ទងនឹងករណីខាងលើនេះ សមត្ថកិច្ចរបស់លោក បានចេញប្រតិបត្តិការស្ទាក់ឃាត់ មុខ សញ្ញាខាងលើបាននៅចុះណុចភូមិអូរដូនពៅ ឃុំផ្លូវមាស ស្រុកបវេល ខេត្តបាត់ដំបង ខណៈបុរសខាងលើព្យាយាមបើករថយន្តគេចពីសមត្ថកិច្ច របស់លោក។
នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកបវេលបុរសឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសារភាពថា ខ្លួនពិតជាបាន បង្កឲ្យកើតករណីផ្ទុះអាវុធរហូតបណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ សំអុល សុដានី អាយុ ២៧ឆ្នាំ រស់នៅភ្នំពេញ នៅចំណុចកើតហេតុខាងលើកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ប្រាកដមែន ក្នុងខណៈដែលខ្លួននិងស្រ្តីជាជនរងគ្រោះកំពុងធ្វើដំណើរ ដោយរថយន្តជាមួយគ្នាដែលខ្លួនថា ករណីនេះផ្តើមឡើងដោយទំនាស់។
ទាំងនេះគឺជាការលើកឡើងរបស់ជនសង័្សយខាងលើតែប៉ុណ្ណោះ ហើយពេលនេះសមត្ថកិច្ចនគរបាលស្រុកបវេល បានរៀបចំប្រគល់ជូនទៅ សមត្ថកិច្ចនគរបាលខេត្តសៀមរាប អនុវត្តបន្តតាមផ្លូវច្បាប់៕
មតិយោបល់