ព័ត៌មានជាតិ

ដើម្បីសងការខាតបង់ ​Apple ​ចំណាយ ​5 ​លាន​ដុល្លារ

កាលពីខែមេសា ឆ្នាំ 2009​ មានក្រុមហ៊ុន​ផលិត​​Chip​ និង​អេក្រង់ ​Touch​ របស់​តៃវ៉ាន់​គឺ​ Elan Microelectronics​ Corp​ ត្រូវ​បាន​ក្រុមហ៊ុន ​Appl​e​ ប្តឹង​ដោយ​ចោទ​ប្រកាន់​ពី​​បទ​រំលោភ​លើ​កម្ម​សិទ្ធិ​នីយប័ត្រ​តក្ត​កម្ម​របស់​ខ្លួន​។ ​ការ​ប្តឹង​ជំទាស់​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តុលាការ​ Northern​ California​ ដោយ​ចោទ​ទាំង​គ្មាន​ភស្តុតាង​។​ រហូត​មក​ដល់​ខែ​មិថុនា​ឆ្នាំ​ 2010​​ ទើប​រឿង​ក្តី​នេះ​​ត្រូវ​បាន​បញ្ចប់​ ដោយ​តុលា​បញ្ជាប់​ថា​ក្រុមហ៊ុន​របស់​តៃវ៉ាន់​មិន​បាន​រំលោភ​លើ​កម្ម​សិទ្ធិ​នីយប័ត្រ​តក្តកម្ម​​របស់​ក្រុមហ៊ុន​ Apple​ និង​ម្យ៉ាង​ទៀត​គឺ​គ្មាន​ភស្តុតាង​ជាក់​លាក់​។

ទោះជាយ៉ាងនេះក្តី Apple និងក្រុមហ៊ុនតៃវ៉ាន់មិនទាន់អស់ចិត្តរឿងនេះរហូតដល់បច្ចុប្បន្ន…

Apple និងក្រុមហ៊ុន Elan Microelectronics Corp បានឈានមកដល់ការចុះកិច្ចព្រមព្រៀង និងបន្តការប្រើ​បច្ចេកវិទ្យារបស់ Elan ទៀត។ យោងតាមកិច្ចព្រមព្រៀងគ្នានេះ Apple បានព្រមចំណាយប្រាក់ចំនួន 5 លានដុល្លារសម្រាប់ការផ្សះផ្សារ និងការខាតបង់។

យើងថានាចុងឆ្នាំ 2011​ ក្រុមហ៊ុន Apple ដូចជាមានរឿងប្តឹងផ្តល់ជាច្រើនជាមួយនឹងក្រុមហ៊ុន​បច្ចេកវិទ្យាធំៗផ្សេងៗ៕

មតិយោបល់