កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីបុរសអ្នកឡើងត្នោតម្នាក់ ធ្លាក់ពីលើដើមត្នោតស្លាប់មួយរំពេច។
ជនរងគ្រោះឈ្មោះ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នករកស៊ីឡើងត្នោត រស់នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ទៅឡើងត្នោតដូចរាល់ដង ដើម្បីយកទឹកត្នោតទៅលក់ ប៉ុន្តែអកុសលខណៈដែលជនរងគ្រោះ កំពុងដើរស្នួរឆ្លងទៅដើមមួយទៀត ស្រាប់តែស្នួរនោះបាក់ បណ្ដាលឲ្យជនរងគ្រោះធ្លាក់ស្លាប់តែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕




មតិយោបល់