សៀមរាបៈ ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង០៩និង៣០នាទី ករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ស្ថិតនៅក្នុងភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួកខេត្តសៀមរាប ។
ម្ចាស់ផ្ទះឈ្មោះ ឆឿត ឈាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ លួម លេង និង មានកូនចំនួន០៤ នាក់ ។
បណ្ដាលឲ្យរងការខូចខាត៖ ផ្ទះឈើ១ខ្នងទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ កំពស់៣ម៉ែត្រ ដំបូលប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) ។ ម៉ូតូចំនួន០៣គ្រឿង ,កង់ ចំនួន០១គ្រឿង
សម្ភារៈ ប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត(ឆេះអស់ទាំងស្រុង) ។
មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង (ដោយប្តីរវល់ទៅទិញអេតចាយនៅស្រុកវ៉ារិន ចំណែកប្រពន្ធ និងកូនតូច៣នាក់ ទៅច្រូតស្មៅគោ ) ។
កម្លាំងសមត្ថកិច្ចមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកពួកនោះទេ ដោយសារស្ថានភាពផ្លូវតូចចង្អៀត រថយន្តពន្លត់អគ្គិភ័យមិនអាចចូលរួច ។ ករណីនេះត្រូវបានកម្លាំងសហការជាមួយប្រជាការពារនិងបងប្អូនប្រជាពលរដ្ឋជួយពន្លត់ តែមិនអាចជួយបានដោយស្ថានភាពភ្លើងឆេះខ្លាំង ។
រលត់ទៅវិញនៅវេលាម៉ោង១០និង០០នាទី ៕
មតិយោបល់